រឿងមួយកំពុងតែកក្រើកក្នុងពិភពបាល់ទាត់ ដោយលេចឮថាម្ចាស់ក្សត្រី Elizabeth II បានសុំហត្ថលេខាពី Cristiano Ronaldo ដែលជាកីឡាករចំណូលថ្មីរបស់ Manchester United។


ពេលវេលាបន្ទាប់ពី United បញ្ចេញរូប Ronaldo ពាក់អាវរបស់ក្រុមកាលពីម្សិលមិញ ស្រាប់តែលេចពាក្យចចាមអារ៉ាមមួយថា ម្ចាស់ក្សត្រី Elizabeth II បានស្នើសុំហត្ថលេខាពី Ronaldo ក្រោយបញ្ជាទិញអាវបិសាចក្រហមចំនួន៨០។

ព័ត៌មាននេះបានលេចចេញឡើងដោយសារការបង្ហោះរបស់គណនី Twitter មួយឈ្មោះថា Sport Innovation Society ធ្វើឲ្យល្បីសុះសាយ។ ប៉ុន្តែវាបានក្លាយជារឿងមិនពិត ដោយសារតែពួកគេលុបព័ត៌មាននោះចោល និងបង្ហោះសារសុំទោសចំពោះរឿងដែលមិនទាន់ពិត។

នេះជាភ័ស្ដុតាងបង្ហាញឲ្យឃើញថា ម្ចាស់ក្សត្រី Elizabeth II មិនបានទិញអាវរបស់ United ហើយក៏មិនបានស្នើសុំហត្ថលេខាពី Ronaldo ដែរ។ យ៉ាងណាមិញ រឿងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនជឿថាជាការពិត និងជារឿងអស្ចារ្យដែលម្ចាស់ក្សត្រី Elizabeth សុំហត្ថលេខាពី Ronaldo៕ប្រភព៖http://sabay
