ភ្នំពេញ៖លោក ជ្រិន សុធា អគ្គលេខាធិការតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ប្រធានខេមរសហព័ន្ ធតេក្វាន់ដូ WT និងលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាលោក Park Heung Kyeong នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅស្ថានទូតខាងត្បូងប្រចាំនៅកម្ពុជាចូលរួមប្រគល់ជយលាភី និងបិទការប្រកួតOnline 2021 Korean Ambassadors Cup Taekwondo Competition ។
លោក ជ្រិន សុធាបានមានប្រសាសន៍ក្នុងឳកាសពិធីបើកជាផ្លូវការថា តាំងនាមរូបលោកជំនួសមុខឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ បំផុត ជូនចំពោះ ស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភគាំទ្រដល់ការប្រកួតពានរង្វាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។
វិញ្ញាសាមេគុនឯកត្តជន បុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខៀវ ) កីឡាករ ប៊ន បញ្ញា ទទួលបានមេដាយមាស មកពី DAIL (ខេត្តសៀមរាប) និងកីឡាការិនិ រិទ្ធ ថាវី ទទួលបានមេដាយមាស WONGKWANG (ខេត្តបាត់ដំបង )។ វិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុ១៥ឆ្នាំឡើង (ខ្សែក្រវាត់ខៀវ ) កីឡាករ សំ ថារ៉ា ទទួលបានមេដាយមាស មកពី NIPES (ខេត្តកណ្តាល) និងកីឡាការិនិ តាំង មួយហៀង ទទួលបានមេដាយមាស THE BEST (ភ្នំពេញ )។
ចំណែកវិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ដាន់ ) កីឡាករ SEM SOKHEANG ទទួលបានមេដាយមាស មកពីសាមគ្គី (ភ្នំពញ) និងកីឡាការិនី HING MONYPANHA ទទួលបានមេដាយមាស មកពី NEW WORLD (ភ្នំពេញ ) និងវិញ្ញាសាមេគុន ឯកត្តជនបុរស-នារី មិនគិតអាយុ (Open) (ចាប់ពីខ្សែក្រវាត់ខ្មៅ ២ដាន់ឡើង)កីឡាករ TOUN NAVUTH ទទួលបានមេដាយមាស មកពី INR (ភ្នំពញ) និងកីឡាការិនី NANG VANNAK ទទួលបានមេដាយមាស មកពីប៉ូលីស (ភ្នំពេញ )
ប្រយុទ្ធបច្ចេកទេស២វិញ្ញាសា ៖វិញ្ញសាបុរស-នារីមិនគិតអាយុ(Open) (ចាប់ពីខ្សែក្រវាត់ខ្មៅ ២ដាន់ឡើង) (Speed Kicking រយៈពេល១នាទី ទាត់គ្រប់បច្ចេកទេសប្រកួត និងគិតចំនួន) ចំពោះកីឡាករ-កីឡាការិនី អាចចូលរួមប្រកួតបាន តែមួយវិញ្ញាសាប៉ុណ្ណោះ ៕ដោយ៖លី ភីលីព