កីឡា

Man City បានបដិសេធ AT Madrid ទទួលយក Saul មុនផ្ទេរទៅ Chelsea

the Daily Star ចេញផ្សាយនៅថ្ងៃនេះបានបង្ហើបប្រាប់ថា មុនពេលដែលផ្ទេរទៅ Chelsea នោះកីឡាករ Saul ធ្លាប់ត្រូវបាន AT Madrid ដាក់សំណើរដោះដូរ ជាមួយនឹងក្លឹប Man Cityដែរប៉ុន្តែបានត្រឹមបដិសេធ។

លោក Pep Guardiola បានបដិសេធមិនទទួលយក សំណើរដោយ AT Madrid ដែលមានបំណងចង់ដោះដូរ Saul ជាមួយនឹងកីឡាករឆ្នើមប៉ទុយហ្គាល់ Bernardo Silva  ដែលវាជាមូលហេតុធ្វើឲ្យ Saul អាចផ្ទេរទៅ Stamford Bridge ជំនួសវិញបែបនេះ។

AT Madrid បានព្យាយាមដាក់សំណើរ ដោយដោះដូរកីឡាករ Saul និង Silva ជាមួយនឹងកញ្ចប់ប្រាក់មួយចំនួនផងប៉ុន្តែជឿជាក់ថា Man City មានបំណងលក់ Silva ដាច់តែម្តង ប៉ុន្តែជាលទ្ធផលចុងក្រោយ AT Madrid បែរជាអាចលក់ Saul ទៅឲ្យ Chelsea ក្នុងតម្លៃរហូត ទៅដល់៣០លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top