កីឡា

Ronaldo ទទួលបានអាវលេខ៧ ជាផ្លូវការហើយ

អតីតកីឡាករ Juventus និង Real Madrid កីឡាករ CR7 ទីបំផុតគឺអាចទទួលបានអាវលេខ៧ ដែលគាត់ចូលចិត្តបំផុតពេលលេងនៅ Man UTD នោះវិញហើយបន្ទាប់ពី Edinson Cavani បានសុខចិត្តលះបង់លេខនេះ។

មានន័យថា Cavani នឹងត្រូវទៅពាក់អាវលេខ២១ ជំនួសវិញខណៈដែលលេខ៧ នឹងត្រូវប្រគល់ទៅឲ្យ CR7 សម្រាប់រដូវកាល២០២១-២០២២នេះ និងក្នុង នាមជាកីឡាករ ដែលមានអតីតកាលនិងសមត្ថភាពឆ្នើមបំផុត សម្រាប់លេខ៧នេះ។

គួរឲ្យដឹងដែរថាមុនពេលផ្ទេរទៅ Real Madrid កីឡាករ CR7 បានពាក់អាវលេខ៧ របស់បិសាចក្រហម Man UTD អស់រយៈពេល៦ រដូវកាលចន្លោះពី ឆ្នាំ២០០៣ដល់ឆ្នាំ២០០៩ និងស៊ុតបាន១១៨គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង២៩២ដង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top