កីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ PSG ត្រូវបានគេដឹងថា នឹងមិនអាចបង្ហាញវត្តមានប្រកួត ឲ្យជម្រើសជាតិរបស់បារាំងក្នុងវគ្គជម្រុះ តាមទ្វីបពានរង្វាន់ពិភពលោក ប៉ះនឹងក្រុមជម្រើសជាតិអ៊ុយក្រែ និងហ្វាំងឡង់ឡើយ។
Mbappe បានទទួលរងរបួស នៅក្នុងពេលបំពេញភារៈកិច្ច ឲ្យជម្រើសជាតិ នេះបើយោងតាមសេចក្តីប្រកាសដោយសហព័ន្ធបាល់ទាត់បារាំង FFF បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
របួសដែលបានកើតឡើង នៅក្នុងការប្រកួតរវាងបារាំង និងក្រុមបូស្នៀក្នុងលទ្ធផល ១ស្មើហើយ Mbappe ត្រូវបានប្តូរចេញនៅចុងម៉ោង ទៅហើយនៃការប្រកួត។
Mbappe នឹងត្រូវវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញ មុនក្រុមជម្រើសជាតិបារាំង ហើយអាចនឹងបង្ហាញខ្លួន ក្នុងការប្រកួតឲ្យលីគវិញ នៅថ្ងៃទី១១ខែកញ្ញាជូនក្លឹប PSG៕
ប្រែសម្រួល៖ស៊ុនលី