កីឡា

Arsenal ត្រូវដាច់ចិត្តបោះបង់ ខ្សែប្រយុទ្ធ២រូបនេះ នៅខែមករាបើទំរង់ នៅតែបែបនេះ

អតីតកីឡាករខ្សែការពារឆ្នើម របស់ក្លឹបកាំភ្លើងធំ Arsenal លោក Nigel Winterburn នៅក្នុងប្រធានបទអំពីទំរង់លេង របស់ក្រុមក្នុងពេល
ប្រកួតបើករដូវកាលបែបនេះ បានលើកឡើងថា នឹងមានការប្រែប្រួលខ្លាំង ក្នុងពេលរដូវកាលដោះដូរកីឡាករនាខែមករាខាងមុខនេះ បន្ថែមទៀត។

លោក Winterburn បានអះអាងថាកីឡាករខ្សែប្រយុទ្ធ២រូបគឺ Aubameyang និង Lacazette នោះគឺកំពុងបានក្លាយ ទៅជាប្រធានបទដ៏ក្តៅគគុកសម្រាប់ទំរង់លេងរបស់ក្រុម នៅពេលនេះខណៈដែល៣ប្រកួតបើករដូវកាលនេះ Arsenal ចាញ់ទាំង៣ប្រកួតហើយ គ្មានគ្រាប់បាល់បញ្ចូលទីទាល់តែសោះនោះ។

លោកបន្តថា Lacazette ដែលកំពុងស្ថិតនៅក្នុងឆ្នាំចុងក្រោយ នៃកុងត្រាព្រមទាំង Aubameyang ទោះបីទើបបានចុះ កុងត្រាថ្មីកាលពីឆ្នាំ២០២០ក្តីប៉ុន្តែជឿជាក់ថាក្រុមនឹងស្តាប់រាល់សំណើ ទាំងឡាយចំពោះកីឡាករទាំងពីររូបនេះ នៅគ្នុងខែមករានេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top