តារាឆ្នើមរបស់អេហ្ស៊ីប Mo Salah មកដល់ពេលនេះ បានទាក់ទាញ ចំណាប់អារម្មណ៍ពីក្លឹបធំៗ នៅអ៊ឺរ៉ុបបួករួមទាំង
Real Madrid និង Barcelona ផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះហាក់ដូចជា មិនមានបំណងចង់ចាកចេញពីក្លឹប ហង្សក្រហម Liverpool ឡើយ
ហើយក៏កំពុងធ្វើការព្យាយាម ចរចាគ្នា ដើម្បីបន្តកុងត្រាថ្មីនៅឡើយដែរ។

The Goal បានចេញផ្សាយថា Salah ក្នុងពេលដែលកំពុងចរចានេះ បានធ្វើការទាមទារពីក្លឹបជាប្រាក់កម្រៃថ្មីរហូតទៅដល់
៥០ម៉ឺនផោនក្នុងមួយសប្តាហ៍ ដែលវាមានទំហំច្រើនខ្លាំងមែនទែន ជាងអ្វីដែលក្លឹបធ្លាប់បានផ្តល់កន្លងមក៕
ប្រែសម្រួល៖ស៊ុនលី
