The Goal នៅថ្ងៃនេះបានចេញផ្សាយថា ក្រៅតែពីក្លឹប Bayern Munich ហើយនោះ ក៏នៅមានក្លឹបផ្សេងៗទៀតនៅអ៊ឺរ៉ុប ដូចជានៅលីគកំពូលអេស្បាញ និងអង់គ្លេសជាដើម សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ ចំពោះកីឡាករខ្សែប្រយុទ្ធ វ័យក្មេង Adeyemi ដែលកំពុងលេងឲ្យ RB Salzburg។

កីឡាករវ័យទើបតែ១៩ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថា កំពុងមានតម្លៃខ្លួនប្រមាណ ជា២០លានអ៊ឺរ៉ូ ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់ក៏ជាគោលដៅរបស់ក្លឹបយក្ស ដូចជាអ្នកមានបុណ្យ Barcelona និងក្លឹបហង្សក្រហម Liverpool នៅអង់គ្លេសនោះផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នៅតែមានក្តីសង្ឃឹមថា នឹងអាចប្រជែងឈ្នះក្លឹបផ្សេងទៀត ដើម្បី Adeyemi ដែលក៏ធ្លាប់ជាកីឡាករ ដែលដុះចេញពីថ្នាលយុវជន របស់ក្លឹបកាលពីមុននោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
