កីឡា

សហព័ន្ធ បើកវគ្គបណ្ដុះបណ្ដាល បំពាក់បំប៉ន អំពីវិធីសាស្រ្តការពារ សាច់ដុំ សម្រាប់ក្រុមអត្តពលិក ហែលទឹកកម្រិតខ្ពស់

ភ្នំពេញ ៖ សហព័ន្ធកីឡាខ្មែរកីឡាហែលទឹក បានបើកវគ្គបណ្ដុះបណ្ដាល បំពាក់បំប៉នអំពីវិធីសាស្រ្ត ការពារសាច់ដុំ នៅពេលរង របួសសាច់ដុំ ក្នុងអំឡុងពេលហ្វឹកហាត់ ជូនដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីហែលទឹក ជម្រើសជាតិ តាមរយៈប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២១ ចំពោះ វគ្គ នេះដោយមានការអញ្ជើញ ចូលរួមពីគ្រូឧទ្ទេសជាជនជាតិ ជប៉ុន លោក Jun Yamada ដែលកំពុងសិក្សានៅ សហរដ្ឋអាមេរិកកម្រិតអនុបណ្ឌិត (Master of Athletic Training) ។

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធកីឡាខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹង តាមអនឡាញថា សហព័ន្ធបានសហការ ជាមួយអង្គការ អ្នកគ្រូជនជាតិជប៉ុននៅអង្គការចៃកា ដែលជាគ្រូស្ម័គ្រចិត្តចុះមកបង្ហាត់ នៅសហព័ន្ធ បន្ទាប់ពីបញ្ចប់ការងារហ្វឹកហាត់ នៅខេត្តកំពង់ចាម ។

សម្រាប់វគ្គបំប៉ននេះ ផ្តើតលើការថែទាំបញ្ហាសាច់ដុំ របស់កីឡាករ-កីឡាការិនីហែលទឹក កម្រិតខ្ពស់ ទី២ ការជៀសវាង ពីការបង្ក របួសស្នាម ឬក៏បញ្ហាឈឺ នៅពេលហ្វឹកហាត់ និងទី៣ នៅពេលកីឡាករ-កីឡាការិនីហែលទឹកមានបញ្ហាសន្លាក់ សាច់ដុំបង្កឡើងការហ្វឹកហាត់ ធ្វើយ៉ាងមិច ដើម្បីព្យាបាល និងការកាត់បន្ថយការឈឺ របស់អត្តពលិក ។

លោកបន្តថា របៀបពាក់ព័ន្ធនឹងសាច់ដុំ ចលនា ឆ្អឹង និងចលនាកម្ហាត់ ដែលធ្វើឲ្យវាព្យាបាល ដើម្បីជៀសវាង រាល់បញ្ហាសាច់ដុំ របស់កីឡាករ-កីឡាការិនីហែលទឹក កើតឡើងអំឡុង ពេលហ្វឹកហាត់ ទើបសហព័ន្ធបើកវគ្គនេះ ៕

Most Popular

To Top