កីឡា

Lukaku ធ្វើបានសម្រេច ២គ្រាប់ ជួយឲ្យ Chelsea យកឈ្នះ Aston Villa

តារាឆ្នើមប៊ែលហ្ស៊ិក Romelu Lukaku ទីបំផុត នៃការវិលត្រឡប់មកក្លឹបចាស់វិញ គឺបានជួយស៊ុតបញ្ចូល បានរហូតទៅដល់២គ្រាប់ក្នុង
ការប្រកួតក្នុងលីគ ក្នុងទឹកដី Chelsea ជាលើកដំបូង ជួយឲ្យក្រុមយកបាន ៣ពិន្ទុងាយៗពី Aston Villa ។

កីឡាករ Lukaku បានសារភាពការវិលត្រឡប់ ក្រោយការចាកចេញ១០ឆ្នាំ មកកាន់ទឹកដីនៃក្តីសុបិន្ត របស់ខ្លួននោះវាបានក្លាយ ទៅជាការពិតហើយក្រោយអាចស៊ុតបញ្ចូលទីបានដល់ទៅ ២គ្រាប់ជួយឲ្យ Chelsea យកឈ្នះ Aston Villa ក្នុងលទ្ធផល៣ទល់នឹង០ ក្នុងទឹកដី StamfordBridge ។

Lukaku និយាយថា វាគឺជាក្តីសុបិន្តរបស់ខ្ញុំតាំង តែពីអាយុបាន១១ឆ្នាំ ដើម្បីអាចស៊ុតបញ្ចូលទី នៅក្នុងទឹកដី Stamford Bridge ។ខ្ញុំនឹងបន្តប្រឹងប្រែងបន្ថែមទៀត ហើយជារឿងដ៏រីករាយបំផុត ដែលអាចយកបានជ័យជំនះក្នុងពេលនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top