កីឡា

Chelsea ចង់ដោះដូរ Werner ជាមួយនឹងកីឡាករម្នាក់ របស់ Bayern Munich

The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបតោខៀវ Chelsea បានកំពុងតែព្យាយាម ក្នុងការដោះស្រាយបញ្ហាមួយ នៅក្នុងតំបន់ខ្សែប្រយុទ្ធ តាមរយៈការយកកីឡាករ អាល្លឺម៉ង់ Timo Werner ទៅដោះដូរជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធឆ្នើមម្នាក់ ដែលកំពុងលេងនៅអាល្លឺម៉ង់។

Chelsea បានបង្ហើប អំពីផែនការនេះ ទៅក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich ដោយសង្ឃឹមថា នឹងអាចដោះដូរកីឡាករ Werner ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ Leroy Sane ជំនួសវិញមកកាន់ទឹកដី អង់គ្លេស ប៉ុន្តែ Bayern Munich ហាក់ដូចជាមិនសូវរីករាយ នឹងផែនការនេះទេ។

Werner បានក្លាយទៅជាគោលដៅ របស់ Bayern Munich ផងដែរដើម្បីទុកជំនួសកីឡាករខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ដែលមានវ័យ ជ្រេបន្តិច ទៅហើយ ប៉ុន្តែក្នុងលក្ខខណ្ឌ បែបនេះក្លឹបក៏ នឹងមិន ចង់បាត់បង់ Sane ដូចគ្នាដូចនេះប្រហែលជានឹងអាច មានលក្ខខណ្ឌផ្សេងកើតឡើង ជាមិនខានសម្រាប់ការចរចាគ្នា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top