កីឡា

Aubameyang ស៊ុតបញ្ចូលបាន ១គ្រាប់ជួយឲ្យ Arsenal ឈ្នះ និងកាត់បន្ថយសំពាធ

កីឡាករខ្សែប្រយុទ្ធ សញ្ជាតហ្គាបុង Aubameyang នៅក្នុងការប្រកួតយប់មិញនេះ បានជួយស៊ុតបញ្ចូលបាន ១គ្រាប់ ជួយឲ្យក្រុមកាំភ្លើងធំ Arsenal ស្គាល់រសជាតិឈ្នះ ជាលើកដំបូង យកបាន៣ពិន្ទុ។

ការស៊ុតបញ្ចូលទី ដែលបានកើនឡើង នៅតង់ទី២នៃការប្រកួត គឺជាគ្រាប់បាល់តែមួយគត់ ដែលបានកើតឡើង នៅក្នុងការប្រកួត យប់មិញប៉ះនឹងក្រុម Norwich ហើយ៤ប្រកួត មកហើយ Arsenal ទើបតែមាន ៣ពិន្ទុលើកនេះប៉ុណ្ណោះ។

មុនការប្រកួត Arsenal បានស្ថិតនៅបាតតារាង នៃលីគកំពូលអង់គ្លេស ក្រោយការប្រកួតបរាជ័យជាប់គ្នាផ្ទួន និងក៏ជាកំណត់ត្រាដ៏អាក្រក់បំផុត មិនធ្លាប់មានផងដែរ របស់ក្រុម ប៉ុន្តែជ័យជំនះយប់មិញនេះ បានធ្វើឲ្យក្រុមផងគ្រូបង្វឹកផង អាចកាត់បន្ថយសំពាធ បានខ្លះមកវិញ។

កីឡាករចំណូលថ្មី សំខាន់ដូចជា Tomiyasu ត្រូវបានបង្ហាញខ្លួននៅតំបន់ស្លាបស្តាំ កីឡាករ Gabriel និង Ben White ក៏បានចាប់ដៃគូគ្នា ជាលើកដំបូង ហើយ Martin Odegaard បានបង្ហាញខ្លួនដំបូងដូចគ្នា នៅក្នុងការប្រកួតក្នុងទឹកដី Arsenal ជាលើកដំបូងចាប់តាំង ពីបានផ្ទេរមកពី Real Madrid៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top