កីឡា

Tuchel និយាយថា Saul បង្កើតកំហុសធំមួយ ក្នុងការបង្ហាញខ្លួន ដំបូងឲ្យ Chelsea

កីឡាករខ្សែបម្រើ Saul ដែលបានធ្វើដំណើរមកដល់ Stamford Bridge នៅចុងម៉ោងកាលពីរដូវក្តៅ កន្លងទៅនេះពីក្លឹប AT Madrid គឺអាចបង្ហាញខ្លួន ជាលើកដំបូងឲ្យ Chelsea បានហើយក្នុងការប្រកួត កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ប៉ះនឹង Aston Villa។

ទោះបីជាយ៉ាងណាក្តី ការបង្ហាញខ្លួននេះហាក់ ដូចជាមិនសូវទទួលបានលទ្ធផលល្អឡើយ ទោះបីជាក្រុមបានយក ឈ្នះលើ Aston Villa ក្នុងលទ្ធផល៣ទល់នឹង ០ក្តីប៉ុន្តែ Saul បានបង្ហាញទំរង់លេង មិនសូវល្អឡើយហើយ សូម្បីតែគ្រូបង្វឹករបស់ក្រុម គឺលោក Thomas Tuchel ក៏បានសារភាពដែរថា Saul គឺបានបង្កកំហុសដ៏ធំមួយ ក្នុងការប្រកួតយប់មិញនេះ ។

Saul ដែលបានមកដល់អង់គ្លេស មិនបានចូល រួមហ្វឹកហាត់ជាមួយ នឹងក្រុមឡើយប៉ុន្តែលោក Tuchel បាននិយាយថា លោកបានសម្រេចចិត្តដាក់ឲ្យគាត់ ចូលលេងដោយសារតែមានជំនឿចិត្ត ប៉ុន្តែវាក៏ជាកំហុសមួយរបស់លោកផងដែរ ក្នុងការសម្រេចចិត្តលើកនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top