អតីតកីឡាករខ្សែប្រយុទ្ធអង់គ្លេស Jack Wilshere មកដល់ពេលនេះ គឺនៅតែមិនទាន់អាចមានក្លឹបលេងនៅឡើយចាប់ តាំងតែពីបានចាកចេញពី Bournemouth ហើយក៏កំពុងត្រូវ បានអញ្ជើញឲ្យចូលរួមក្លឹបកាំភ្លើងធំ Arsenal ពីសំណាក់គ្រូបង្វឹក លោក Mikel Arteta ផងដែរ។
The Goal ជឿជាក់ថាកីឡាកររូបនេះនឹងបន្តធ្វើការពិភាក្សា ជាមួយនឹងក្លឹបបន្ទាប់ពីលោក Arteta បានបញ្ជាក់ថា លោកនឹងស្វាគមន៍កីឡាករចាស់ៗមួយចំនួនរបស់ក្លឹបឡើងវិញគ្ រប់ពេលវេលា ទាំងអស់ហើយ បុរសជនជាតិអេស្បាញរូបនេះ ក៏បានលើកឡើងនិងសរសើរពីសមត្ថភាព របស់ Wilshere ដែលគាត់ធ្លាប់លេងកាលជាកីឡាករជាមួយគ្នាផងដែរ។

ឆ្លើយតបទៅនឹងសំដីទាំងនោះ Wilshere ហាក់ដូចជាមិនប្រកែកទៅនឹងសំណើរឡើយ ហើយសង្ឃឹមថាគាត់នឹងអាចចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹបឡើងវិញ នៅក្នុងពេលខាងមុខ ដ៏ឆាប់នេះដើម្បីអាចទទួលបាន ឱកាសណាមួយពី Arsenal ឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី
