Jake Paul តារា Youtube ម្នាក់ដ៏ល្បីនៅអាមេរិក ដែលបានបម្លែងខ្លួនមកជាកីឡាករវៃបុកកាលពីចុងឆ្នាំ២០១៩កន្លងទៅនេះ បានទម្លាយពីខ្ទង់ប្រាក់សរុប ដែលគេទទួលបានក្រោយវាយឈ្នះTyron Woodley កីឡាករ MMA កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ទៅកាន់សារព័ត៌មាន DailyMailTV នៅក្នុងថ្ងៃនេះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានខាងលើនេះ Jake បាននិយាយត្រង់ៗថា គេទទួលបានប្រាក់ដុល្លារសរុបមកទល់នឹងពេលនេះគឺ ៨ខ្ទង់ (បើគិតជាលុយគឺ ១០លានដុល្លារឡើងទៅ)។
កំពូល Youtuber រូបនេះក៏បានលើកឡើងផងដែរថា ចំណូលបានមកពីវិស័យនេះគឺច្រើនសន្ធឹកសន្ធាប់ ដែលអាចជួយគេឲ្យរស់នៅស្រួលបួលបាន តែនេះគឺជាអ្វីដែលគេខិតខំធ្វើរាល់ថ្ងៃតាំងពីអាយុ ១៧ឆ្នាំមក។
យ៉ាងណាក្ដី Jake ក៏បានបញ្ជាក់ផងដែរកាលពីពេលថ្មីៗថា ការប្រកួតម្ដងទៀតជាមួយ Tyron Woodley នឹងមិនអាចកើតឡើងទេ ដែលហេតុធ្វើឲ្យកីឡាករ MMA រូបនេះបានចំអកទៅកាន់ Jake ថា Yotuber ហ្នឹងអន់ លែងហ៊ានវៃជាមួយគេម្ដងទៀត៕
ប្រភព៖ http://sabay