សាជាថ្មីម្តងទៀត គ្រូបង្វឹក របស់ក្លឹបបិសាចក្រហម Man UTD បានចេញមកធ្វើការរារាំង និងគាំទ្រទៅដល់កីឡាករ ទាំងអស់របស់គាត់ នៅក្រោយការប្រកួតដំបូង នៅ UCL បានត្រឹមបរាជ័យ ជាពិសេសកីឡាករ Jesse Lingard។
លោក Ole Solskjare គ្រូបង្វឹករបស់ក្លឹបរូបនេះ បានចេញមកបញ្ជាក់យ៉ាងច្បាស់ អំពីព័ត៌មានថាកីឡាករ Jesse Lingard នឹងចាកចេញពីក្លឹបនោះ គឺជារឿងដែលមិនអាច ទៅរួចនោះ ឡើយហើយលោកអះអាងថា Lingard គឺនៅតែជាផ្នែកមួយដ៏សំខាន់របស់ក្រុមដដែលទោះបីជាមាន Jadon Sancho និង CR7 ឡើយ ។
លោកបន្តថា Lingard បានបង្ហាញទំរង់លេងយ៉ាងល្អ ពេលលេងខ្ចីជើង នៅ West Ham ព្រមទាំងអាចមានឈ្មោះ នៅជម្រើសជាតិសាជាថ្មីផង ដូចនេះយើងត្រូវការគាត់ និងសមត្ថភាពដ៏អស្ចារ្យ របស់គាត់នៅទីនេះ Old Trafford ជាមួយយើងដែរ ៕
ប្រែសម្រួល៖ស៊ុនលី