ខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-min បានទម្លាយឲ្យដឹងថា គេធ្លាប់ជាអ្នកគាំទ្រ របស់ Manchester United កាលពីនៅក្មេង ដោយសារតែ Park Ji-sung ។
Park ដែលបច្ចុប្បន្នវ័យ៤០ឆ្នាំ លេងបានជាង២០០ប្រកួត ឲ្យបិសាចក្រហម ក្នុងរវាងឆ្នាំ២០០៥ដល់២០១២ និងជួយក្រុមដែលធ្លាប់ដឹកនាំ ដោយលោក Sir Alex ឈ្នះពានជាច្រើន ។ ពេលសាកសួរ តើការពីក្មេង Son គាំទ្រក្រុមណា? គេបានឆ្លើយថា គឺ Manchester United ព្រោះតែ Park Ji-sung លេងនៅទីនោះ ។
Son បានបញ្ជាក់ទៀតថា Park គឺជាវីរបុរសរបស់គេនិងជាតិ ហើយថែមទាំងបានផ្ដល់ ទៅកាន់កីឡាករកូរ៉េខាងត្បូងពីរបៀប នៃការលេងបាល់។ Park បានផ្ដល់ដល់កីឡាករកូរ៉េនៃក្ដីសង្ឃឹមនិងឱកាស ។ គេជាកីឡាករដំបូងដែលលេងនៅ Premier League ដូច្នេះទើប Son គាំទ្រ United ប៉ុន្តែពេលនេះឈប់គាំទ្រហើយ។
Son បានផ្លាស់មកកាន់ Spurs កាលពីឆ្នាំ២០១៥ ក្នុងតម្លៃខ្លួន២២លានផោន ផ្ទេរពីក្លឹប Bayer Leverkusen។ កីឡាករវ័យ២៩ឆ្នាំបង្ហាញខ្លួនបាន២៨៤ប្រកួតគិតគ្រប់កម្មវិធីឲ្យ Spurs រកបាន១០៩គ្រាប់៕