Cristiano Ronaldo បានវិលមកកាន់ទឹកដី Old Trafford វិញកាលពីពេលថ្មីៗនេះ ហើយការវិលមកកាន់ក្លឹបចាស់ របស់ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ធ្វើឲ្យគេ មានចំណូលសរុបប្រចាំឆ្នាំ ១២៥លានដុល្លារ ស្របពេល Lionel Messi មានចំណូលសរុប ១១០លានដុល្លារ។ នេះបើតាមទស្សនាវដ្តី Forbes បានចុះផ្សាយ។
ចំណូលទាំងអស់មិនទាន់គិតពន្ធឡើយ ខណៈដែលចំណូល ១២៥លានដុល្លារនេះ បូកបញ្ចូលប្រាក់ខែប្រចាំឆ្នាំ និងប្រាក់រង្វាន់ផ្សេងៗនៅ Manchester United ចំនួន ៧០ លានដុល្លារ។ ចំណែកលុយ ៥៥លានដុល្លារផ្សេងទៀត បានពីការថតផ្សាយពាណិជ្ជកម្មនានា។
ក្នុងចំណោមកីឡាករទាំងអស់ លើលោកមានតែកីឡាករ ៣នាក់ប៉ុណ្ណោះ ដែលមានចំណូលសរុបច្រើនជាង Ronaldo ដែលបានពីការថយផ្សាយពាណិជ្ជកម្មនានាគឺ Roger Federer បាន៩០លានដុល្លារ LeBron James ទទួលបាន ៦៥លានដុល្លារ និង Tiger Woods ទទួលបាន ៦០លានដុល្លារ៕
ប្រភព៖ Sabay