កីឡា

West Ham ត្រូវជួបជើងឯកចាស់ Man City ក្រោយទំលាក់ Man UTD

ក្រៅតែពីការប្រកួតរវាង West Ham ជាមួយនឹង Chelsea ហើយនោះក្រុម Arsenal និង Chelsea ក៏នឹងត្រូវជួបជាមួយនឹងក្រុមនៅ Premier League ដូចគ្នាដែរក្នុងការប្រកួតពានរង្វាន់ Carabao Cup ជុំទី៤។

Man City នឹងត្រូវប៉ះជាមួយនឹង West Ham នៅក្នុងការប្រកួតពានរង្វាន់នេះនៅជុំទី៤ ក្រោយញញួរធំបានទំលាក់ Man UTD យ៉ាងគួរឲ្យភ្ញាក់ផ្អើលហើយ Man City ទើបយកឈ្នះ Villa ទាំងប្រផិតប្រផោយ ដោយការទាត់បាលពិន័យ ១១ម៉ែត្រដើម្បីកាត់សេចក្តី។

នៅជុំទី៤នេះផងដែរ Arsenal នឹងត្រូវជួប Leeds ខណៈដែល Chelsea នឹងត្រូវជួប Southampton រីឯ Spurs នឹងត្រូវជួប Burnley ហើយ Leicester City នឹងត្រូវប្រកួតប៉ះ Brighton និងចុងក្រោយ Liverpool ត្រូវប្រកួតជាមួយនឹង Preston ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top