កីឡា

​ឆ្នាំ​​នេះ​ Ronaldo ​មាន​​ចំណូល​ច្រើន​ជាង Messi ​

​​​Cristiano Ronaldo បាន​វិល​​មក​កាន់​ទឹក​ដី Old Trafford វិញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយ​ការ​វិល​មក​កាន់​​ក្លឹប​ចាស់​ របស់​​ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​ព័រទុយហ្គាល់​ធ្វើ​​ឲ្យ​គេ​ មាន​ចំណូល​សរុប​​ប្រចាំ​ឆ្នាំ ១២៥​លាន​ដុល្លារ​ ស្រប​ពេល​ Lionel Messi ​មាន​ចំណូល​សរុប​ ១១​០​លាន​ដុល្លារ​​។ ​នេះ​​បើ​តាមទស្សនាវដ្តី Forbes បាន​ចុះ​ផ្សាយ​។

​ចំណូល​ទាំង​អស់​មិន​ទាន់​គិត​ពន្ធ​ឡើយ ​​​ខណៈ​ដែល​ចំណូល​ ១២៥​លាន​ដុល្លារ​នេះ ​បូក​បញ្ចូល​ប្រាក់​ខែ​ប្រចាំ​ឆ្នាំ ​​និង​ប្រាក់​​រង្វាន់​ផ្សេង​ៗ​​នៅ Manchester United ​ចំនួន ៧០ លាន​ដុល្លារ។ ចំណែក​លុយ ​៥៥​លាន​ដុល្លារ​ផ្សេង​ទៀត ​បាន​ពី​ការ​ថត​​ផ្សាយ​ពាណិជ្ជកម្ម​នានា​។

ក្នុង​ចំណោម​កីឡាករ​ទាំង​អស់ ​លើ​លោក​មាន​តែ​កីឡាករ ​​៣​នាក់​ប៉ុណ្ណោះ ​ដែល​​មាន​​ចំណូល​​សរុប​​ច្រើន​ជាង Ronaldo ​​ដែល​បាន​ពី​ការ​ថយ​ផ្សាយ​ពាណិជ្ជកម្ម​​​នានា​គឺ Roger Federer បាន​៩០​លាន​ដុល្លារ LeBron James ទទួល​បាន​ ៦៥​លាន​ដុល្លារ និង Tiger Woods​ ទទួល​បាន​ ៦០​​លាន​ដុល្លារ​៕ ​​​​​​​​​​​​​

ប្រភព៖ Sabay

Most Popular

To Top