កីឡា

CR7 ជាប់ឈ្មោះជាកីឡាករ ដែលរកប្រាក់ចំណូល ច្រើនជាងគេបំផុត លើស Messi

Messi ក្រោយទើបតែបានផ្ទេរ ទៅ PSG បន្តិចក្នុងតម្លៃប្រាក់ឈ្នួល កប់ក្តោង ក៏ស្រាប់តែលេច ឬអំពីព័ត៌មានដែរថា កីឡាករ CR7
ក៏បានចាកចេញពី Juventus ទៅលេងនៅ Man UTD ផងដែរ ។

ជាលទ្ធផលវាបានធ្វើឲ្យ CR7 នៅតែជាប់ឈ្មោះជាកីឡាករ ដែលអាចរកប្រាក់ចំណូល បានច្រើនជាងគេបំផុត នៅក្នុងកាសែត Forbes ឆ្នាំ
នេះលើសពីអ្វីដែល Lionel Messi រកបាន ។

Ronaldo នឹងអាចរកចំណូលបាន រហូតទៅដល់១២៥លានដុល្លារ នៅមុនបង់ពន្ធ សម្រាប់ឆ្នាំ២០២១នេះ ដែលប្រមាណជា៧០លានដុល្លារគឺ
បានមកពីប្រាក់កម្រៃ ដែលទទួលបាន ពីក្លឹបបិសាចក្រហម Man UTD។

ក្នុងនោះ Messi ដែលស្ថិតនៅចំណាត់ថ្នាក់ក្រោយពី CR7 នោះគឺនឹងទទួលបាន១១០លានដុល្លារ ហើយមិត្តរួមក្រុម Kylian Mbappe និង
Neymar គឺបានត្រឹមលេខ៣និងលេខ៤ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top