ក្រោយការវិលត្រឡប់ដ៏ភ្ញាក់ផ្អើល មកកាន់ទឹកដី Old Trafford វិញហើយនោះកីឡាករចំណាស់ Cristiano Ronaldo ចូលលេងបីប្រកួតដំបូងក៏អាចរកគ្រាប់បាល់បានទាំង៣ប្រកួត ធ្វើឲ្យអ្នកគាំទ្រកាន់តែអស្ចារ្យ ចំពោះវត្តមានរបស់គាត់។

នៅសប្តាហ៍នេះគ្រូបង្វឹកបិសាចក្រហម Man UTD លោក Ole Solskjaer បានធ្វើការអះអាងនិងជឿជាក់ថា Ronaldo នឹងអាចបន្តលេងក្នុងការប្រកួតអាជីពបែបនេះ រយៈពេលយូរបន្ថែមទៀត ពោលគឺរហូតដល់អាយុខ្ទង់ ៤០ឆ្នាំជាមិនខាន។
ខណៈដែលកីឡាករ Ronaldo រូបនេះនឹងមានវ័យឈានទៅដល់ ៣៧ឆ្នាំនៅត្រឹមខែកុម្ភៈទៅហើយនោះ លោក Solskjaer បាននិយាយថាតារាឆ្នើមប៉ទុយហ្គាល់រូបនេះ នៅតែអាចថែរក្សារូបរាង្គកាយរបស់គាត់ បានយ៉ាងល្អទាំងគ្រប់ផ្នែកទាំងអស់ ហើយដែលអនុញ្ញាតិឲ្យគាត់ អាចលេងបានជាច្រើនឆ្នាំទៀត៕ ប្រែសម្រួល៖ស៊ុនលី
