ជាការប្រកួតគួរឲ្យភ្ញាក់ផ្អើលបំផុតកាលពីយប់មិញ ក្នុងនាមជាម្ចាស់ផ្ទះតែ Real Madrid បែរជាធ្វើមិនបានជ័យជំនះ ទៅវិញទៅលើក្រុមដែលទើបមានប្រវត្តិឡើងមកវគ្គជម្រុះ តាមពូលជាលើកដំបូង Sheriffដែលជាក្លឹបម្ចាស់ ពានរង្វាន់នៃលីគកំពូលប្រទេស Moldovaទៅវិញ។
Sheriff បានធ្វើឲ្យគ្រប់គ្នាមិននឹកស្មាននៅក្រោយ លទ្ធផលបញ្ចប់ទៅ នៃការប្រកួតដោយអាចអបអរសាទរជ័យជំនះ នៅពីមុខក្លឹបយក្សអេស្បាញលំដាប់ពិភពលោកនឹងជាម្ចាស់ ពានរង្វាន់ Champion Leagues ដល់ទៅ១៣ដងហើយ នៅក្នុងទឹកដីរបស់ Santiago Bernebeu ទៀតផង។
គួរឲ្យដឹងដែរថាទំរង់លេងរបស់ Sheriff ពិតជាល្អមែនទែនក្រោយអាច បំបែកប្រវត្តិសាស្ត្រឡើងមកវគ្គនេះជា លើកដំបូងហើយថែមទាំងអាចយកឈ្នះការប្រកួតទាំង២លើក ជាប់គ្នាទៀតផង ដោយយកឈ្នះ Shakhtar Donetsk ម្តងហើយនៅ Tiraspol ក្នុងលទ្ធផល២ទល់នឹង០ ដែរកាលពីពាក់កណ្តាលខែកញ្ញា៕
ប្រែសម្រួល៖ស៊ុនលី