កីឡា

Barcelona ចាញ់ស្ពឹកមុខ ប្រកួតដំបូងនៅ UCL

ក្រុមយក្សអេស្បាញ Barcelona បានសាងកំណត់ត្រា ដ៏អាក្រក់មួយទៀតហើយ ក្រោមការដឹកនាំ របស់លោក Ronald Koeman នៅក្រោយបរាជ័យទៅលើក្រុម Benfica ក្នុងលទ្ធផលដ៏ស្ពឹក មុខ ៣ទល់នឹង០ ។

នេះមានន័យថា២ប្រកួត ដំបូងរបស់ Barcelona គឺមិនទាន់បានស្គាល់ពាក្យឈ្នះ នៅឡើយទេ ហើយក៏កំពុងប្រឈមមុខ ទាំងការចាកចេញពីព្រឹត្តិការណ៍Champion Leagues រដូវកាលនេះក្នុងវគ្គត្រឹមជម្រុះ ក្នុងពូលទៀតផង ។

ទោះបីជាបានគ្រប់គ្រងបាល់ បានច្រើនជាង Benfica ក្តីប៉ុន្តែ Barcelona មិនមានសំណាងឡើយ ហើយរបូត គ្រាប់បាល់ដំបូង តាំងតែនាទីទី៣ ម្ល៉េះហើយបច្ចុប្បន្ន ក្រុមរបស់លោក Ronald Koeman កំពុងឈរនៅបាតតារាងគ្រុប E នៅឡើយរងចាំការ ប្រកួតបន្ទាប់ ដែលមានភាគរយ កាត់ចោលច្រើន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top