កីឡា

ជឿជាក់​ខ្លាំង Ole ថា ឲ្យ​តែ​មាន Ronaldo លើ​​ទីលាន​ឱកាស​​នៅ​តែ​មាន

Cristiano Ronaldo បាន​រួម​ចំណែក​ដ៏​សំខាន់​ រក​បាន​គ្រាប់​ចុងក្រោយ​ជួយ Manchester United យក​ឈ្នះ Villarreal ២-១ ក្នុង​ការ​ប្រកួត Champions League។

​កាល​ពី​យប់​មិញ ​គឺ​ជា​ការ​លេង​លើក​ទី​១៧៨​ប្រកួត​ក្នុង​កម្មវិធី UCL ​សម្រាប់ Ronald។ ហើយ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ ក៏​រក​បាន​គ្រាប់​​​ចុង​ម៉ោង​បំផុត​​របស់ United នៅ Champions League ជួយ​សង្គ្រោះ​​ពិន្ទុ​ដល់​ក្រុមផងដែរ ។ ជ័យជម្នះ​បែប​នេះ Ole បាន​សរសើរ​ថា ឲ្យ​តែ​មាន Ronaldo សង្ឃឹម​នៅ​តែ​មាន។

​ចប់​ការ​ប្រកួត Ole បាន​និយាយ​ថា ពេល​​ដែល​នេះ​មាន Cristiano លើ​ទីលាន ឱកាស​សម្រាប់​ក្រុម​នៅ​តែ​មាន ។ គេ​ល្អ​នៅ​មុខ​​ទី​ និង​​មាន​ឥទ្ធិពល​​លើ​គ្រប់​គ្នា ទាំង​អ្នក​គាំទ្រ​និង​កីឡាករ​ក្នុង​ក្រុម​ទាំង​មូល ។ គេ​ធ្លាប់​ធ្វើ​បាន​បែប​នេះ​ច្រើនដង​ហើយ។ ចាំ​ទេ​ពេល​​ព័រទុយហ្គាល់​ ប៉ះ​អៀរឡង់​​មួយ​ខែ​មុន គេ​ទាត់​ប៉េណាល់ទី​​មិន​ចូល និង​ប៉ះ​បាល់​បាន​តិច​មែនទែន ប៉ុន្តែ​នៅ​ចុង​ម៉ោង​គេ​រក​បាន​២​គ្រាប់ ។

ជ័យជម្នះ​នេះ​បាន​ជួយ​ ឲ្យ​បិសាច​ក្រហម ​ទទួល​បាន​៣​ពិន្ទុ ​ជា​លើក​ដំបូង​នៅ UCL រដូវ​កាល​នេះ ។ កាល​ពី​ប្រកួត​ទី​មួយ ​របស់​ពួក​គេ​បាន​ចាញ់ Young Boys ១-២ ៕

Most Popular

To Top