នៅថ្ងៃនេះគ្រូបង្វឹក របស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានសារភាពថា កីឡាករខ្សែការពារស្លាបស្តាំធំ របស់ក្រុម គឺកីឡាករ TrentAlexander Arnold នឹងក្លាយទៅជាកីឡាករដំបូងគេ ដែលនឹងអវត្តមានក្នុងការប្រកួត ដ៏សំខាន់នៅលីគ អង់គ្លេស ចុងសប្តាហ៍នេះ។
Arnold នឹងខកខានការប្រកួតប៉ះ នឹងក្រុមខ្លាំងមេឃខៀវ Man City ក្រោយពេលបានទទួលរងរបួសក្នុងអំឡុងពេល នៃការហ្វឹកហាត់កាលពីថ្ងៃចន្ទហើយជាលទ្ធផលគាត់បានថែមទាំងអវត្តមាន ក្នុងការប្រកួត Champion Leagues នៅថ្ងៃអង្គារប៉ះនឹង Porto ទៀតផង ។
លោក Klopp បានអះអាងយ៉ាងច្បាស់ថា កីឡាករអង់គ្លេសវ័យ២២ឆ្នាំរូបនេះ នឹងប្រាកដជាគ្មានវត្តមានក្នុងការ ទទួលស្វាគមន៍ Man City នៅទឹកដីរបស់ Anfield នាយប់ថ្ងៃអាទីត្យចុង សប្តាហ៍នេះឡើយ៕
ប្រែសម្រួល៖ស៊ុនលី