បើយោងតាមប្រភព នៅកូរ៉េខាងត្បូង បានបញ្ជាក់ថាតារាចម្រៀង Jisoo សមាជិកក្រុម Blackpink ចាប់ផ្ដើមធ្លាយរឿងទាក់ទង ជាមួយតារាបាល់ទាត់ Son Heung Min ទៀតហើយ ក្រោយពីពួកគេធ្វើដំណើរ ពីប្រទេសបារាំងថ្ងៃជាមួយគ្នា ។

រំលឹកទៅឆ្នាំ២០១៩បន្តិច ទំនាក់ទំនងរបស់តារាល្បី នៅកូរ៉េខាងត្បូងខាងលើ ចាប់ផ្ដើមមានឡើង ក្រោយពី Jisoo បានទៅមើលការ ប្រកួតក្នុងកីឡដ្ឋាន Spurs ផ្ទាល់ និងថតរូបបង្ហោះក្នុង Instagram ថែមទៀតដើម្បីលើកទឹកចិត្ត ។ ខណៈដែលពេលនោះ មិនមានអ្វីជាផ្លូវការចេញពីមាត់ របស់អ្នកទាំងពីរនេះទេ ។

រហូតមកដល់ឆ្នាំ២០២១នេះវិញ ក៏ចាប់ផ្ដើមមានរឿងផ្ទុះជាថ្មីម្ដងទៀត។ Son ដែលលេងឱ្យ Spurs នៅអង់គ្លេសនោះ បានធ្វើដំណើរមកកូរ៉េខាងត្បូងដើម្បីលេងឱ្យជម្រើសជាតិនៅថ្ងៃទី៥កន្លងទៅ ។ តែការធ្វើដំណើរ របស់គេមិនចេញពីអង់គ្លេសនោះទេ បែរជាចេញពីបារាំងមកទៅវិញ ខណៈដែល Jisoo ផ្ទាល់ក៏នៅបារាំងចូលរួមកម្មវិធី Paris Fashion Week ផងដែរ។ តារាស្រីស្រស់ស្អាតរូបនេះ ក៏ធ្វើដំណើរមកកូរ៉េវិញនៅថ្ងៃទី៥ដូច Son ដែរ ។

អ្វីដែលគេចាប់អារម្មណ៍ បន្ថែមពីលើនេះទៀតនោះ គឺទាំង Jisoo និង Son សុទ្ធតែពាក់ខ្សែដៃដូចគ្នា ហើយកន្លងមក Son ឱ្យតែរកគ្រាប់បាល់បានក៏ថើបខ្សែដៃពណ៌ក្រហមនេះដែរ ៕

