អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Frank Lampard ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនរួចជាស្រេចហើយ
ដើម្បីមកចាប់យកតំណែងជំនួស ឲ្យគ្រូបង្វឹកលោក Steve Bruce នៅជាមួយនឹងក្លឹប Newcastle។
គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីត្រូវបាន បណ្តេញចេញពីតំណែង គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea កាលពីរដូវកាលមុនមកបុរស
អង់គ្លេសរូបនេះនៅមិនទាន់មានការងារ ធ្វើឡើងវិញនៅឡើយទេនិងស្ងាត់ ដំណឹងឈឹងតែម្តង នៅក្នុងពិភពបាល់ទាត់។
ទោះបីជាយ៉ាងណាក្តីលោក Lampard នឹងមិនមែនបេក្ខភាពម្នាក់ សម្រាប់តំណែងនេះនោះទេ ពីព្រោះថាម្ចាស់ក្លឹបថ្មីជាមនុស្សដែលមានលុយ បំផុតរបស់អារ៉ាប់ដូចនេះ សូម្បីតែកីឡាករល្បីៗ លើលោកក៏នឹងអាចចាប់ផ្តើម មានវត្តមាននៅទឹកដីមួយនេះដែរ៕
ប្រែសម្រួល៖ស៊ុនលី

