កីឡាករខ្សែប្រយុទ្ធ អង់គ្លេស Raheem Sterling នៅសប្តាហ៍នេះ បានធ្វើការសារភាពថា គាត់ពិតជាបានបើកទ្វារចិត្ត
ដើម្បីធ្វើការចាកចេញពីក្លឹប Man City ពិតមែនហើយបញ្ជាក់ថា ចង់លេងនៅក្រៅ ទឹកដីអង់គ្លេស ថែមទៀតផង។
អស់រយៈពេល៦ឆ្នាំចុងក្រោយនេះ Sterling បានសាងកេរ្ត៍ឈ្មោះយ៉ាងល្បីល្បាញ ជាមួយនឹងក្លឹបយក្សអង់គ្លេស មួយនេះគិត
ចាប់តាំងតែពីបានផ្ទេរ មកពីក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃខ្លួនប្រមាណជា ៥០លានផោន កាលពីរដូវក្តៅឆ្នាំ២០១៥។
សមទ្ធិផលសំខាន់របស់កីឡាករ ដែលបានជួយក្លឹបនិងគ្រូបង្វឹករបស់ក្លឹបលោក Pep Guardiola ដូចជាការលើកពានអង់គ្លេស
Premier League ដល់ទៅ៣ដង ប៉ុន្តែបែរជាបានធ្លាក់ចេញពីបញ្ជី១១នាក់ ដំបូងរបស់ក្លឹបទៅវិញ ក្នុងប៉ុន្មានខែចុងក្រោយនេះ។
ប្រែសម្រួល៖ស៊ុនលី