កីឡា

Solskjare សុំឲ្យ Rashford ងាកមកផ្តោត សំខាន់លើ បាល់ទាត់វិញ

កីឡាករខ្សែប្រយុទ្ធអង់គ្លេស វ័យ២៣ឆ្នាំ Marcus Rashford ត្រូវបានគេជឿជាក់ថា នឹងអាចបង្ហាញខ្លួន ជាលើកដំបូង នៅរដូវកាលនេះឡើងវិញ នៅក្នុងការប្រកួត ដែលធ្វើឡើងនៅថ្ងៃសៅរ៍ ត្រូវប៉ះជាមួយនឹង Leicester City។

បន្ទាប់ពីបានសម្រាកព្យាបាល របួសអស់រយៈពេលជាច្រើនខែ ប៉ុន្តែនៅសប្តាហ៍នេះ គ្រូបង្វឹកលោក Ole Solskjare បានអះអាងថាកីឡាករ Rashford នឹងវិលត្រឡប់ មកចូលរួមប្រកួតវិញ បានហើយ លោកបានថែមទាំងស្នើសុំទៅកាន់កីឡាករផងដែរ ឲ្យផ្តោតយកចិត្តទុកដាក់ខ្លាំង ទៅលើបាល់ទាត់។

កីឡាកររូបនេះ បានខកខានការប្រកួត ជាច្រើនហើយថែមទាំងរវល់ ក្នុងការទទួលយកការងារ សប្បុរសធម៍ និងក៏ទើបតែបានទទួលបានលិខិត សរសើរពីសំណាក់ រដ្ឋាភិបាលផង ដែរ ចំពោះកិច្ចការងារ កន្លងមកឬហៅថា ជា MBE ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top