កីឡា

Dani Alves៖ ប្រសិនបើ Barcelona ត្រូវការខ្ញុំ អាចទូរស័ព្ទមកខ្ញុំ បានគ្រប់ពេល

កីឡាករខ្សែស្លាបប្រេស៊ីល Dani Alves ដែលជាកីឡាករ សំបូរទៅដោយ​បទពិសោធ ធ្លាប់បានលេងនៅ Camp Nou អស់រយៈពេល៨ឆ្នាំជាប់គ្នា ជារដូវកាលដ៏ជោគជ័យបំផុត របស់ក្លឹបនោះ បានធ្វើការបង្ហើបអំពីការវិលត្រឡប់ កាន់ក្លឹបនេះវិញ។

លោក Alves បាននិយាយគាត់នឹងវិលត្រឡប់មក Barcelona គ្រប់ពេលប្រសិនបើក្លឹបគ្រាន់តែទូរស័ព្ទ ដោយផ្ទាល់មកជួបគាត់តែម្តង ហើយកុងត្រាថ្មី នឹងអាចកើតឡើងភ្លាម។

បច្ចុប្បន្ន Barcelona កំពុងស្ថិតនៅពាក់កណ្តាលតារាង ក្នុងរដូវកាលថ្មីនេះ ក្រោមការដឹកនាំរបស់លោក Ronald Koeman ជាពិសេសនៅក្រោយការចាកចេញ កីឡាករឆ្នើមៗជាបន្តដូចជា Luis Suarez, Griezmann និងជាពិសេស Lionel Messi៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top