ក្រៅពីលេងល្អលើទីលាន ខ្សែប្រយុទ្ធ Karim Benzeman ត្រូវបានគេមើលឃើញថា ជាកីឡាករចូលចិត្តប្រើជីវិត ហ៊ឺហាខ្លាំងណាស់នៅខាងក្រៅណាស់ ជាពិសេសលេងម៉ូដរថយន្តតែម្ដង។

នៅក្នុងក្លឹប Real Madrid កីឡាករសញ្ជាតិបារាំង ទទួលបានថ្លៃនឿយហត់ជាង ២៣ម៉ឺនដុល្លារក្នុងសប្ដាហ៍ បើគិតជាឆ្នាំបានជាង១២លានដុល្លារក្នុងមួយឆ្នាំ។ បើនិយាយពីរថយន្តដែល Benzeman ធ្លាប់និងកំពុងប្រើប្រាស់ មានប្រមាណជិត១០គ្រឿង សរុបជាតម្លៃជាង៨លានដុល្លារ។
រថយន្តដែលថ្លៃបំផុតរបស់កីឡាករ វ័យ៣៣ឆ្នាំគឺ Bugatti Chiron តម្លៃ៣,៤លានដុល្លារ។ រថយន្តម៉ាក Rolls Royce Wraith, Ferrari 458 និង Lamboghini Gallardo សុទ្ធសឹងតែ Benzema ធ្លាប់មាន។

តាមរយៈវីដេអូជាង៣នាទីខាងក្រោម បានបង្ហាញអំពីជីវិតដ៏ស៊ីវិល័យរបស់ Benzema ដូចជាការបើករថយន្តកម្សាន្ត ជុំវិញទីក្រុងជាមួយមិត្តភ័ក្ដិ ហែលទឹក ហាត់ប្រាណ និងចូលហាងអាហារល្បីៗជាដើម។ តោះ! កុំចាំយូរចូលទស្សនាវីដេអូទាំងអស់គ្នា៕ Source: Sabay
