កីឡា

លោក Bruce ទទួលបានសំណង ពីការបណ្តេញចេញប្រមាន ជា៨លានផោន

គ្រូបង្វឹកលោក Steve Bruce ត្រូវបានបណ្តេញចេញពីក្លឹបជាផ្លូវការ ក្រោយការផ្លាស់ប្តូរម្ចាស់ក្លឹបថ្មី របស់ Newcastle រួចមកមិនដល់ពេល ២សប្តាហ៍ផង ប៉ុន្តែមិនមានអ្វីដែលជារឿងគួរឲ្យប្លែក សម្រាប់អ្នកគាំទ្រឡើយ ព្រោះពួកគេបានដឹងជាមុនរួចទៅហើយ។

The Goal ចេញផ្សាយថា នៅក្រោយការបណ្តេញចេញនេះ លោក Bruce គឺត្រូវបានបញ្ចប់ទៅនៃកុងត្រា ទាំងដែលមិនទាន់បញ្ចប់ ដែលមានន័យថា លោកត្រូវបានទទួល ប្រាក់សំណងមួយចំនួន ហើយទំហំនោះមានប្រមាណជា ៨លានផោនប៉ុណ្ណោះ។

បរាជ័យទៅលើក្រុម Spurs ក្នុងលទ្ធផល៣ទល់នឹង២ បានធ្វើឲ្យវាក្លាយទៅជា ការដឹកនាំចុងក្រោយ របស់លោក Bruce ហើយក៏ជាមូលហេតុដ៏សំខាន់ចុងក្រោយ ដែលនាំឲ្យមានការបណ្តេញចេញ នៅថ្ងៃពុធម្សិលមិញនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top