កីឡា

​ជីវិត​ហ៊ឺហា​​ក្រៅ​ទី​លាន​របស់ Benzema ប្រាក់បៀវត្ស​​​ជាង​១២​លាន​ដុល្លារ​នៅ Real Madrid

ក្រៅ​ពី​លេង​ល្អ​លើ​ទីលាន ខ្សែ​ប្រយុទ្ធ Karim Benzeman ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​កីឡាករ​​ចូលចិត្ត​ប្រើ​ជីវិត​ ហ៊ឺហា​ខ្លាំង​ណាស់​នៅ​ខាង​ក្រៅ​ណាស់ ជា​ពិសេស​លេង​ម៉ូដ​រថយន្ត​តែ​ម្ដង។

នៅ​ក្នុង​ក្លឹប Real Madrid កីឡាករ​សញ្ជាតិ​បារាំង​ ទទួល​បាន​ថ្លៃ​នឿយហត់​​​ជាង​ ២៣​ម៉ឺន​ដុល្លារ​ក្នុង​សប្ដាហ៍ បើ​គិត​ជា​ឆ្នាំ​បាន​​ជាង​១២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ បើ​​និយាយ​​ពី​រថយន្ត​ដែល Benzeman ធ្លាប់​និង​កំពុង​ប្រើប្រាស់ ​​មាន​ប្រមាណ​ជិត​១០​គ្រឿង សរុប​ជា​តម្លៃ​​ជាង​៨​លាន​ដុល្លារ។

រថយន្ត​ដែល​ថ្លៃ​បំផុត​របស់​កីឡាករ ​វ័យ​៣៣​ឆ្នាំ​គឺ Bugatti Chiron តម្លៃ​​៣,៤​លាន​ដុល្លារ។ រថយន្ត​ម៉ាក Rolls Royce Wraith, Ferrari 458 និង Lamboghini Gallardo សុទ្ធសឹងតែ Benzema ធ្លាប់​មាន។

តាម​រយៈ​វីដេអូ​ជាង​៣​នាទីខាង​ក្រោម​ បាន​បង្ហាញ​អំពី​ជីវិត​ដ៏​ស៊ីវិល័យ​​របស់ Benzema ដូច​ជា​ការ​បើក​រថយន្ត​​កម្សាន្ត​​ ជុំវិញ​ទីក្រុង​ជាមួយ​មិត្តភ័ក្ដិ ហែលទឹក ហាត់ប្រាណ និង​ចូល​ហាង​អាហារ​ល្បី​ៗ​ជា​ដើម។ តោះ​!​ កុំ​ចាំ​យូរ​ចូល​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៕ Source: Sabay

Most Popular

To Top