កីឡា

Klopp និង​ Solskjaer ការ​ពារ​កូន​ក្រុម​រៀង​ខ្លួន​ ក្រោយ​មាន​ការ​ប្រៀប​ធៀប ​រវាង​ Ronaldo និង​ Salah

អ្នកគាំទ្រ​មួយ​ចំនួន​ ក៏​ដូច​ជា​សារព័ត៌មាន ​ជា​ច្រើន​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ រវាង​សមត្ថភាព ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និង​ ខ្សែ​ប្រយុទ្ធ​ Mohamed Salah ខណៈ​ដែរ​ពួក​គេ​ទាំង​ពីរ​នឹង​ជួប​តទល់​គ្នា​ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ Premier League រវាង​ក្លឹប​ Manchester United និង​ក្លឹប​ Liverpool នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា​ ឆ្នាំ​២០២១​(ម៉ោង​កម្ពុជា)​ ដែល​ធ្វើ​ឲ្យ​អ្នក​ចាត់​ការ​ក្លឹប​ចាំ ​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​វិញ ​នៅ​ក្នុង​សន្និសីទ ​សារព័ត៌មាន​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Jurgen Klopp អ្នកចាត់​ការ​ក្លឹប​ Liverpool បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​ ៖ ” ហេតុ​អ្វី​បាន​ជា​យើង​ ត្រូវ​ប្រៀប​ធៀប​គ្នា​? ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ​ជា​កីឡាករ​លំដាប់​ពិភពលោក​។ ខ្ញុំ​អាច​និយាយ​បាន​ថា​ Salah ជើង​ខាង​ឆ្វេង​គេ​លេង​ល្អ​ជាង​ Ronaldo តែ​បើ​ Ronaldo វិញ​គេ​ពូកែ​ហក់​តែត​ និង​លេង​ជើង​ស្ដាំ​បាន​ខ្លាំង​ជាង​។ ចំពោះ​ល្បឿន​វិញ​ គេ​រត់​លឿន​ដូច​គ្នា​ ហើយ​ចង់​ស៊ុត​រក​គ្រាប់​បាល់​ដូច​គ្នា​ តែ​ម៉េច​ក៏​ដោយ​ខ្ញុំ​មិន​ ចាប់​អារម្មណ៍​លើ​ការ​ ប្រៀប​ធៀប​នេះ​តទៀត​ទេ​ “។

ចំណែក​ឯ​លោក​ Ole Solksjaer អ្នក​ចាត់​ការ​ក្លឹប​ Manchester United បាន​ឆ្លើយ​ថា​៖” ខ្ញុំ​នឹង​ការពារ​​Ronaldo រហូត​ទោះ​ក្នុង ​ការ​ប្រកួត​អី​ក៏​ដោយ​។ គេ​ខ្លាំង​ខុស​គេ​ គេ​អស្ចារ្យ​ គេ​ស៊ុត​ចូល​ច្រើន​ ។ តែ​ដូច​មើល​ឃើញ​អញ្ចឹង​ Salah មួយ​រយៈ​នេះ​ គេ​ក៏​មិន​ធម្មតា​ដែរ​ ពេលមើល​ឃើញ​ចំនួន​គ្រាប់​បាល់​គេ​ស៊ុត​ចូល​។ យើង​ដឹង​ច្បាស់​ យើង​ត្រូវ​ទប់​គេ​ឲ្យ​ជាប់​ ។ កីឡាករ​ខ្លាំងៗ​ដូច​ពួក​គេ​អញ្ចឹង​ មិន​ងាយ​ជួប​គ្នា​អញ្ចឹង​ទេ​ អញ្ចឹង​ពួក​យើង​ត្រូវ​មើល​ ដោយ​សប្បាយ​រីករាយ​ “។

នៅ​ក្នុង​រដូវកាល​នេះ Ronaldo បាន​ចូល​រួម​ប្រកួត​ចំនួន​ ៨ប្រកួត​ និង​ស៊ុត​ចូល​ ៦គ្រាប់​ឲ្យ​ Man Utd រី​ឯ​ Salah វិញ​ចូល​រួម​បាន​១១ប្រកួត​ និង​រក​បាន​ ១២គ្រាប់​ឲ្យ​ Liverpool ៕

Most Popular

To Top