កិច្ចពិភាក្សាគ្នារវាងកីឡាករបារាំង Paul Pogba និងក្លឹបបិសាចក្រហម Man UTD ត្រូវបានដឹងថា នៅតែមិនទាន់អាចចាប់ផ្តើម ដំណើរការឡើងវិញនៅឡើយ គិតចាប់តាំងតែពីខែមេសាមក។
ទាំងកីឡាករផ្ទាល់និងក្លឹប មិនបានសម្រេចចិត្តណាមួយឡើយ ពាក់ព័ន្ធទៅនឹងកុងត្រាហើយសូម្បីតែភ្នាក់ងារ របស់កីឡាករក៏មិនមានសកម្មភាពអ្វីទាំងអស់ដូចគ្នា។
លោក Mino Raiola ភ្នាក់ងាររបស់កីឡាកររូបនេះ ធ្លាប់បានអះអាងច្បាស់ៗហើោយថា គាត់មិនចង់ធ្វើការចរចាសាជាថ្មីណាឡើយ ជាមួយនឹងក្លឹប ដោយមានបំណងចង់ឲ្យ Pogba អាចចាកចេញពីទីនេះ ទៅចូលរួមនៅក្លឹបថ្មី ខណៈដែលកុងត្រារបស់គាត់ នៅសល់តែ២ខែទៀតប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី