លោក Antonio Conte ត្រូវបានសារព័ត៌មានជាច្រើន បានចុះផ្សាយនៅក្នុងថ្ងៃនេះ លោកមានបំណងមកដឹកនាំក្លឹប Manchester United បន្តប្រសិនបើលោក Ole Gunnar Solskjaer ត្រូវបានបណ្ដេញចេញ។ បើយោងតាមការចុះផ្សាយរបស់ Metro ។
បើប្រភពខាងលើ លោក Conte នឹងព្រមដឹកនាំក្លឹបនេះ ក្នុងលក្ខខ័ណ្ឌដែលខាងក្លឹបអនុញ្ញាតឲ្យលោកចាត់ចែង ដឹងឮរឿង ក៏ដូចជាបច្ចេកទេសទិញ លក់ និងដុះដូរកីឡាករទាំងអស់។
បើតាមសារព័ត៌មាន The Gurdian ខាងក្លឹបមិនទាន់ដាក់សំណើពិភាក្សា ជាមួយលោកនៅឡើយទេ តែគ្រាន់តែអតីតគ្រូបង្គោល Inter Milan រូបនេះជាបេក្ខជន ដែលក្លឹបចាប់អារម្មណ៍បំផុត ណាមួយទៀតលោក Conte ផ្ទាល់ខ្លួនក៏ចាប់អារម្មណ៍ នឹងការងារនេះដែរ។
សូមរំលឹកផងដែរថា តំណែងរបស់លោក Solskjaer កាន់តែមានការរង្គោះរង្គើខ្លាំង ក្រោយចាញ់ Liverpool ៥-០ ដែលធ្វើឲ្យអ្នកគាំទ្រ អ្នកវិភាគបាល់ទាត់ ក៏ដូចជាកីឡាករ នៅក្នុងក្រុមបិសាចក្រហមនេះ មិនពេញចិត្ត និងមិនទុកចិត្ត សមត្ថភាពរបស់លោក។
បើតាមប្រភពទាំងអស់ខាងលើ នៅថ្ងៃនេះ លោក Richard Arnold នាយកគ្រប់គ្រង Man Utd ត្រូវបានលោក Malcolm Glazer ដែលជាប្រធានក្លឹប ហៅជួបសួរនាំទាក់ទងនឹងអនាគត Ole ក្រោយរងសម្ពាធបែបនេះ៕ Source: Sabay