កីឡា

សហព័ន្ធខ្មែរ​ អត្តពលកម្មស្ម័គ្រចិត្ត បើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមកីឡា អត្តពលកម្មកម្រិត មូលដ្ឋាន ឆ្នំា២០២១

ភ្នំពេញ ៖ សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត បានរៀបចំវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមកីឡាអត្តពលកម្ម កម្រិតមូលដ្ឋាន ឆ្នំា២០២១ចាប់ពី ថ្ងៃទី២៦ -២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធ ZOOMដោយមានការអញ្ជើញលោក សំហេង បុរស រដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធាន សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត និងលោក ធម្ម អង្គារ៉ា ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការ បច្ចេកទេស និងបណ្តុះបណ្តាល នៃសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ។

កញ្ញា កែវ មនោរម្យ អគ្គលេខាធិការ នៃសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្តបានប្រាប់ឲ្យដឹងថា នាងខ្ញុំ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបាន លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសហព័ន្ធខ្មែរ អត្ត ពលកម្ម ស្ម័គ្រចិត្ត បានឆ្លៀតពេលវេលា ដ៏មានតម្លៃអញ្ជើញចូលរួម បើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមកីឡា អត្តពលកម្មកម្រិតមូលដ្ឋាន ឆ្នំា២០២១ នាថ្ងៃនេះ ។

តាងនាមគណៈគ្រប់គ្រងវគ្គ នាងខ្ញុំសូមធ្វើរបាយការណ៍ ស្តីពីវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡា អត្តពលកម្មកម្រិតមូលដ្ឋាន ឆ្នំា២០២១។ សម្រាប់វគ្គនេះមានសិក្ខាកាមចំនួន៣៧នាក់ ក្នុងនោះស្រីចំនួន៧នាក់រួមមានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចំនួន ០៣ នាក់ ស្រី ០១នាក់ មន្ត្រីចូលរួមពីរាជធានី/ខេត្តទំាង ២៥ ចំនួន ២៥ នាក់ ស្រី ០៤នាក់ វិទ្យាស្ថានគរុកោសល្យបាត់ដំបងស្នើសុំចូលរួម ចំនួន ០២នាក់ ស្រី០នាក់ និងគរុសិស្សអប់រំកាយ និងកីឡា ចំនួន ០៧ នាក់ ស្រីចំនួន ០២នាក់ ។

កញ្ញាបានបន្តថា បណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមអត្តពលកម្ម ដែលមានសមត្ថភាពស្រប តាមតម្រូវការដើម្បីត្រៀម លក្ខណៈរៀបចំ ការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នំា២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយជ្រើសរើសអាជ្ញាកណ្តាល និងចៅក្រមមានសមត្ថភាពភាសាបរទេស ដើម្បីបន្តចូលរៀនវគ្គអាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិ កម្រិត១ ដែលនឹងត្រូវរៀបចំ នៅពេលខាងមុខ។
គ្រូឧទ្ទេសដឹកនំាវគ្គដូចជាលោក បូរ ពុធរាត្រី លោកដៀន វិបុល និងលោកឡាក់ ឡុច ដោយការបង្រៀនចែកតាមកម្មវិធីវគ្គសិក្សាពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១ ៕ដោយ៖លី ភីលីព

Most Popular

To Top