កីឡា

លោកបណ្ឌិត ជ្រិន សុធា៖ បរិការណ៍COVID-19 នាពេលបច្ចុប្បន្នការហ្វឹកហាត់បិទខ្ទប់ មានការរីកចម្រើនល្អ ជាងការហ្វឹកហាត់ Live តាមប្រព័ន្ធ Zoom

ភ្នំពេញ៖ លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ នៃខេមរសហព័ន្ធតេក្វាន់ដូ WT តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ តាមប្រព័ន្ធអនឡាញថា ក្នុងបរិការណ៍COVID-19 នាពេលបច្ចុប្បន្នការហ្វឹកហាត់បិទខ្ទប់ មានការរីកចម្រើនល្អជាង ការហ្វឹកហាត់ Live តាមប្រព័ន្ធ Zoom ដោយពេលវេលាហ្វឹកហាត់ ក្នុង១ថ្ងៃ ៦ម៉ោង កត្តាខាងក្រោមនេះ បង្ហាញពីការរីកចម្រើនល្អ ជាងការហ្វឹកហាត់ Live តាម Zoom។

លោកបានបន្តថា កីឡាករ-កីឡាការិនីនៅជុំគ្នា ងាយស្រួលគ្រប់គ្រង ទាំងការបង្ហាត់បច្ចេកទេស កែកំហុសឆ្គង ការហ្វឹកហាត់កម្លាំង កលល្បិច និងការសិក្សារៀនសូត្រ ហើយការចាប់ដៃគូកាន់តែល្អ និងពាក់ហ៊ុមឲ្យគ្នាទាត់ទៅវិញទៅមក ព្រមទំាងតែមានការអនុវត្តប្រកួត ដោយផ្ទាល់ទៀតផង។ សហព័ន្ធត្រៀមបញ្ជូនកីឡាករ-កីឡាការិនី តាមប្រភេទទម្ងន់ត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES នៅប្រទេសវៀតណាម ឲ្យចេញទៅហ្វឹកហាត់ និងប្រកួតបន្ថែមទៀត នៅឯសាធារណរដ្ឋកូរ៉េ មុនចេញទៅ SEA GAMES ហើយរាល់ការចំណាយទាំងអស់ ជាបន្ទុករបស់ គណៈកម្មាធិការជាតិរៀបចំ SEA Games ឆ្នាំ២០២៣ (CAMSOC)។

លោកអគ្គលេខាធិការបន្ថែមទៀតថា សម្រាប់បញ្ហាប្រឈមយើង ពិតជាមានខ្លះហើយដូចជាកីឡាករ -កីឡាការិនីមួយចំនួន ផ្តាសសាយ និងក្តៅខ្លួនតិចតួចបណ្តាល មកពីអាកាសធាតុប្រែប្រួល តែអាចហ្វឹកហាត់បានពេញម៉ោង បន្ទាប់ពីគ្រូពេទ្យប្រចាំការផ្តល់ថ្នាំជូន។ សេវាទូរស័ព្ទ និងអ៊ីនធើណេត មានដោយកន្លែងធ្វើឲ្យការរៀនសូត្រ និងការស្រាវជ្រាវរបស់សិស្ស ខ្វះចន្លោះ តែខាងក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលខុសត្រូវក្នុងមណ្ឌលបិទខ្ទប់ បានតភ្ជាប់អ៊ីនធើណេត ចូលក្នុងមណ្ឌលបិទខ្ទប់ ដើម្បីផ្តល់ភាពងាយស្រួល ដល់កីឡាករ-កីឡាការិនី។

ចំណែកការស្នាក់នៅ១បន្ទប់ចាប់ពី៧ទៅ៨នាក់ (បុរស និងនារី ស្នាក់នៅជាន់ផ្សេងគ្នា) ការហូបចុក គឺហូបចុករួម ក្នុង១ថ្ងៃ៣ពេល តាមម៉ោងកំណត់ របស់មណ្ឌលបិទខ្ទប់។ រាល់ការចេញចូលទាំងការចេញ ទៅហ្វឹកហាត់-ត្រឡប់មកវិញ និងការចូលហូបអាហារ គឺត្រូវឆ្លងកាត់ម៉ាស៊ីនសម្លាប់មេរោគ ម៉ាស៊ីនបាញ់អាល់កុល និងលាងដៃជាមួយអាល់កុល/សាប៊ូ។

បញ្ជាក់៖នេះជាលើកទី២ហើយ ដោយមានការយកចិត្តទុកដាក់ បារម្មណ៍ ខ្លាំងបំផុតពីលោកបណ្ឌិតសភាចារ្យ ហង់ ជុនណារ៉ុង ប្រធានខេមរសហពន្ធ័តេក្វាន់ដូ(WT) និងលោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ បានចាក់អោយក្រុមការងារ ដឹកនាំដោយលោក គង់ សក្ខិដា អគ្គលេខាធិការង ខេមរសហពន្ធ័តេក្វាន់ដូ(WT) ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ ថ្នាំពេទ្យមួយចំនួនជូនដល់ ក្រុមកីឡាករ កីឡាការនី គ្រូបង្វឹកដែលកំពុងហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡាដ្ឋានមរតកតេជោ កាលថ្ងៃទី២២ខែតុលាឆ្នាំ២០២១៕ ដោយ៖លី ភីលីព

Most Popular

To Top