កីឡាករបារាំង ដែលកំពុងលេខ្ចីជើង ពីក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងក្លឹប នៅលីគកំពូលបារាំង Marseille កីឡាករ Matteo Guendouzi នៅសប្តាហ៍នេះ បានបញ្ជាក់ពីជំហ របស់គាត់ថា ចង់បន្តលេងនៅទីនេះ ក្នុងរយៈពេលឲ្យបានយូរបន្ថែមទៀត។
Guendouzi បានសារភាពថា គាត់ពិតជារីករាយចាប់ តាំងតែពីបានផ្ទេរមកដល់ទីនេះ ខណៈដែលទំរង់លេងកំពុងក្លាយ ទៅជាកីឡាករដ៏សំខាន់មួយ ក្រោមការដឹកនាំ របស់លោក Unai Emery ទោះបីជាមានព័ត៌មាន អំពីការវិលត្រឡប់ ទៅអង់គ្លេសវិញ ជាមួយនឹងក្លឹប Newcastle ក្តិ។
គួរឲ្យដឹងដែរថា ក្រោមការដឹកនាំ របស់លោក Mikel Arteta កីឡាករ Guendouzi មិនមានឱកាសបង្ហាញ សមត្ថភាពគ្រប់គ្រាន់នោះទេ ហើយក៏បានសម្រេចចិត្ត មកចូលរួមជាមួយនឹង Marseille កាលពីរដូវក្តៅ កន្លងមក ក្រោយការ ចូលរួមជាមួយនឹង Arsenal បានត្រឹមតែ២ឆ្នាំប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី