កីឡា

De Bruyne ពោលពាក្យបែប ឌឺដងឲ្យ Man UTD

កីឡាករខ្សែបម្រើប្រយុទ្ធ ប៊ែលហ្ស៊ិក Kevin De Bruyne នៅក្រោយជ័យជំនះ របស់ក្រុមលើ ក្រុមបិសាចក្រហម Man UTD កាលពីចុងសប្តាហ៍កន្លង ទៅបានធ្វើការ លើកឡើង ដែលមានអត្ថន័យឌឺដងខ្លាំង ទៅឲ្យក្រុម របស់លោក Ole Solskjare យ៉ាងខ្លាំង។

កីឡាករ De Bruyne រូបនេះបានអះអាងថា មេឃខៀវ Man City ក្នុងការប្រកួតប៉ះ នឹងក្រុម Man UTD នៅទឹកដី Old Trafford ក្រុមរបស់គាត់ បានធ្វើការហ្វឹកហាត់មិន ដល់រយៈពេល១០នាទីស្រួលបួលផង តែបែរជាបានទទួលជ័យជំនះ យ់ាងងាយស្រួល ក្នុងលទ្ធផល២ទល់នឹង០។

មួយគ្រាប់ជាបាល់បញ្ចូលទីខ្លួនឯង របស់ខ្សែការពារ Eric Bailly និងមួយគ្រាប់ទៀត ដោយកីឡាករ Bernardo Silva បានធ្វើឲ្យ Man City យកបាន៣ពិន្ទុយ៉ាងស្រួល បន្តស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងកំពូលបន្ទាប់ពី តោខៀវ Chelsea។

ថ្លែងទៅកាន់ ក្រុមអ្នកកាសែត កីឡាករ De Bruyne បាននិយាយបែបនេះថា មុនការប្រកួតមួយថ្ងៃពួកយើងហ្វឹកហាត់ បែបបច្ចេកទេស ក្នុង រយៈពេល តិចតួចបំផុត ។ ពួកយើងមិនដឹងថា ពួកគេMan UTD នឹងលេងក្នុងទំរង់អ្វីនោះទេ ដូចនេះពួកយើងក៏បាន ហ្វឹកហាត់ត្រឹមតែ១០នាទីប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top