កីឡា

ក្រុមកីឡាការិនីប៉េតង់កម្ពុជា ប៉ះក្រុមទុយនីស៊ី នៅវគ្គ៨ក្រុម ជើងឯកប៉េតង់ ពិភពលោក នៅអេស្ប៉ាញ នារសៀលម៉ោង២ នៅម្ពុជា

ភ្នំពេញ៖ ក្រុមកីឡាការិនីប៉េតង់កម្ពុជា ប៉ះជាមួយក្រុមកីឡាការិនីប៉េតង់ទុយនីស៊ី នៅវគ្គ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ការប្រកួតជើងឯកប៉េតង់ពិភពលោក “The 2021 World Triplets Precisions Shooting Championships  ” នឹងមានការរៀបចំឡើង ចំនួន៣ជើងឯកពិភពលោក ចូលគ្នាតែម្តងនៅទីក្រុង Santa ប្រទេសអេស្ប៉ាញ ដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក សុខ ម៉ុង គ្រូបង្វឹកនារី បានប្រាប់ឲ្យដឹងថា កីឡាការិនីមានចំនួន៤នាក់ គឺកីឡាការិនីរួមមានកីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី។ ចំណែកវិញ្ញាសាវាយយកពិន្ទុយើងឈ្នះមេដាយមាសគឺកីឡាការិនី អ៊ុក ស្រីមុំ ជាអតីតម្ចាស់មេដាយមាសពិភពលោក លើវិញ្ញសានារី១នាក់ទល់១នាក់។

ចំពោះវិញ្ញសា៣នាក់ ទល់៣នាក់ គឺកីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី ឃួន យ៉ារី ប្រកួតជាមួយក្រុមកីឡាការិនីប៉េតង់ទុយនីស៊ី ម៉ោង៨៖៣០ព្រឹកនៅអេស្ប៉ាញ ស្មើនឹងប្រហែលម៉ោង២ ឬ៣នៅប្រទេសកម្ពុជា។

បញ្ជាប់វិញ្ញាសានារី៣នាក់ ទល់៣នាក់ ធ្លាប់ទទួលបានមេដាយសំរិទ្ធ ជើងឯកប៉េតង់ពិភពលោក នៅប្រទេសចិន៕ ដោយ៖លី ភីលីព

Most Popular

To Top