លោក Mino Raiola ភ្នាក់ងារខ្សែបម្រើ Paul Pogba បាននិយាយទៅកាន់សារព័ត៌មាន Rai ក្នុងន័យទាក់ទងនឹង អនាគតរបស់កីឡាកររូបនេះ នឹងទៅជាយ៉ាងណានៅក្លឹប Manchester United នឹងបញ្ចេញនៅខែធ្នូ ឆ្នាំ២០២១ខាងមុខនេះហើយ។
លោក Raiola បាននិយាយថា៖” ខែធ្នូជា ខែនៃក្ដីសុបិន ខ្ញុំមិនបានឈប់សុបិន ពីរឿងដែលកើតនៅខែហ្នឹងសោះ។ តែឥឡូវនេះខ្ញុំគិតវាល្អជាងមិនទាន់និយាយពី Pogba ។ ទាក់ទងនឹងរឿង បើអតីតកីឡាករ Man Utd មិននិយាយពីខ្ញុំ និង Pogba ច្បាស់ណាស់ពួកប្រហែលជា លែងធ្វើការងារហ្នឹងហើយ “។
លោកបានបន្តថា៖” ឥឡូវវាដូចជាលឿនពេក ក្នុងការនិយាយអីពាក់ព័ន្ធនឹងរឿងកុងត្រារបស់ Pogba ។ ចាំមើលទៅនៅខែធ្នូហ្នឹង តើនឹងមានអ្វីកើតលើគេហ្នឹង។ និយាយទៅខ្ញុំពិតជាមិនអាចឈប់ស្រមៃ ពីរឿងហ្នឹងពិតមែន “។
បើមានការបន្តកុងត្រាថ្មីជាមួយ Man Utd ខ្សែបម្រើ Pogba នឹងចប់កុងត្រាជាមួយក្លឹបនេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ខណៈនៅពេលនេះសារព័ត៌មានជាច្រើនបានចុះផ្សាយថា កីឡាករនេះមិនចង់បន្តកុងត្រា ដោយចង់ចាកចេញទៅក្លឹបផ្សេង ដែលអាចជាក្លឹប Juventus ផងដែរនៅខែមករា ខាងមុខតែម្ដងក៏ថាបាន៕ Source: Sabay