គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel នៅក្រោយព័ត៌មានចចាមអារ៉ាម អំពីការចាកចេញរបស់កីឡាករHakim Ziyech នាពេលថ្មីៗនេះ លោកបានបញ្ជាក់ថាមិនមានការពិភាក្សាគ្នា ណាមួយអំពីការលក់កីឡាកររូបនេះ ចេញពីក្លឹបឡើយ។
កីឡាករ Ziyech ជាក់ស្តែងត្រូវបានគេមើលឃើញថា បានបិទពេលវេលាដោយក្លឹបមិនសូវទទួលបាន ឱកាសក្នុងការបង្ហាញខ្លួនលេងឲ្យ
ក្រុមបានច្រើនឡើយជាពិសេសជម្រើសដំបូង។
កីឡាករឆ្នើមសញ្ជាតិម៉ារ៉ុករូបនេះ កាលពីរដូវកាលមុនបានបង្ហាញខ្លួនតែ៣៩ដងប៉ុណ្ណោះ ខណៈដែលរដូវកាលនេះក៏បានបង្ហាញខ្លួនត្រឹមតែ១០ដងដែលវាបានធ្វើឲ្យក្លាយទៅជាសំណួរ ជាច្រើនដែលសង្ស័យថាកីឡាករនឹង អាចសម្រេចចិត្តចាកចេញពីក្លឹប៕
ប្រែសម្រួល៖ស៊ុនលី