កីឡា

Zlatan ថា​ នឹង​បុក​ Azpilicueta ឲ្យ​ដួល​ម្ដង​ទៀត​ ប្រសិន​ជាឈ្លើយ​ដាក់​មិត្ត​រួម​ក្រុម​គេ​ទៀត​

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ Zlatan Ibrahimovic បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ The Guardian កាល​ពី​ពេល​ថ្មីៗ​នេះ​ ពី​រឿង​គេ​បុក​ខ្សែ​ការពារ​អេស្ប៉ាញ​ Cesar Azpilicueta ឲ្យ​ដួល​ក្នុង​ប្រកួត​ World Cup វគ្គ​ជម្រុះ​កាល​ពី​អាទិត្យ​មុន​ថា​ គេ​អត់ខ្លាចនឹង​បុក​ខ្សែការពារ​រូប​នេះ​ឲ្យ​ដួល​នោះ​ គេ​នឹង​កីឡាករ​រូប​នេះ​ម្ដង​ទៀត​ ឲ្យ​តែ​ឈ្លើយ​ដាក់​មិត្ត​រួម​ក្រុម​​ របស់​គេ​ទៀត​។

Zlatan បាន​និយាយ​ថា​៖” កាល​ពី​ថ្ងៃ​ប្រកួត​ជម្រើស​ជាតិ​លើក​មុន​ ខ្ញុំ​បុក​ Azpilicueta ឲ្យ​ដួល​ហ្នឹង​គឺ​ដោយ​សារ​តែ​ខ្ញុំ​មាន​បំណង​ធ្វើ​អញ្ចឹង​តែ​ម្ដង​។ ខ្ញុំ​អត់​មាន​ខ្លាច​នឹង​និយាយ​អញ្ចឹង​ទេ​ ព្រោះ​តែ​គេ​ធ្វើ​អី​ឆ្កួត​ៗ​ ធ្វើ​ឯង​ឬកធំ​ដាក់​មិត្ត​រួម​ក្រុម​ខ្ញុំ​។ គេ​ធ្វើ​អញ្ចឹង​គឺ​ឆ្កួត​សុទ្ធ​ហើយ​ ខ្ញុំ​នឹង​ធ្វើ​អញ្ចឹង​ម្ដង​ទៀត​ដាក់​គេ​ ដើម្បី​ឲ្យ​គេ​យល់​ ដើម្បី​កុំ​ឲ្យ​ឈ្លើយ​អញ្ចឹង​ទៀត​ ឯង​គ្មាន​គីឡូ​អី​ហ្នឹង​ខ្ញុំ​ទេ​។ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​ឃើញ​អញ្ចឹង​តែ​ម្ដង​ តើ​មាន​រឿង​អី​កើត​ឡើង​ ពេល​ធ្វើ​អញ្ចឹង​។ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ បុក​គេ​ឲ្យ​ដួល​ហ្នឹង​ “។

កីឡាករ​រូប​នេះ​ក៏​បន្ថែម​ក្នុង​ន័យ​ដដែល​នេះ​ថា​ គេ​នឹង​បុក​ Azpilicueta នេះ​ម្ដង​ទៀត​បើ​គេ​នៅ​តែ​ឈ្លើយ​ ដាក់​មិត្ត​រួម​ក្រុម​គេ​ ដែល​ជា​មនុស្ស​ត្រឹម​ត្រូវ​អត់​ហ៊ាន តបត​នឹង​ទង្វើ​របស់​ខ្សែ​ការពារ​នេះ​ ដោយ​ធ្វើ​បែប​នេះ ​គឺ​ដើម្បី​គេ​យល់​ប៉ុណ្ណោះ​។​

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ ក្រោយ​បាន​បុក​ Azpilicueta ឲ្យ​ដួល​បែប​នេះ​ Zlatan បាន​ទទួល​ត្រឹម​កាត​លឿង​ប៉ុណ្ណោះ​៕ Source: Sabay

Most Popular

To Top