ក្លឹប Juventus កំពុងត្រូវបានគេចាប់ផ្តើម ធ្វើការស៊ើបអង្កេតហើយ អំពីបញ្ហាប្រព្រឹត្តខុសឆ្គង ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ នេះបើយោងតាមការបញ្ជាក់របស់ The Goal ។
ប៉ូលីសរបស់អ៊ីតាលីបាននាំគ្នា បើកប្រតិបត្តិការចូលឆេកឆេរ ទៅលើការិយាល័យរបស់ក្លឹប នៅក្នុងទីក្រុង Turin និងទីក្រុង Milan កាលពីថ្ងៃសុក្រម្សិលមិញ ព្រមទាំងបានប្រមូលយកឯកសារមួយចំនួន អំពីកិច្ចការងារដោះដូរកីឡាករ វិក័យប័ត្រ និងរបាយការណ៍ហិរញ្ញវត្ថុផងដែរ។
គួរឲ្យដឹងដែរថាការស៊ើបអង្កេតនេះ ដែលក្រោយមកត្រូវបានអជ្ញាធរ រាយការណ៍ថាធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យមើល ចំណូលចំណាយ ទៅនឹងការដោះដូរកីឡាករ ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១៕ ប្រែសម្រួល៖ស៊ុនលី