Luis Suarez បានទម្លាយឲ្យដឹងថា Lionel Messi មានបញ្ហាចាញ់អាកាសធាតុត្រជាក់នៅប្រទេសបារាំង បន្ទាប់ពីពួកគេបាននិយាយ Chat ជាមួយគ្នាអំពីជីវិតរស់នៅ។
Messi បានចូលរួមជាមួយក្លឹប PSG ដោយគ្មានតម្លៃខ្លួន ក្រោយចាកចេញពី Barcelona កាលពីរដូវក្ដៅ។ កីឡាករសញ្ជាតិអាហ្សង់ទីនបានសាងខ្លួនឯងឲ្យក្លាយជាកីឡាករល្អម្នាក់ក្នុងប្រវត្តិសាស្ត្រ អំឡុងពេលលេងនៅកីឡដ្ឋាន Camp Nou។
ប៉ុន្តែចាប់តាំងពីមកដល់ក្លឹបថ្មី PSG គេមិនទាន់បង្ហាញឲ្យឃើញការចាប់អារម្មណ៍ខ្លាំងនៅឡើយទេ។ ហើយពេលនេះ Suarez បានទម្លាយថា ដោយសារតែការផ្លាស់ប្ដូរអាកាសធាតុគឺជាកត្តាមួយធ្វើឲ្យ Messi លេងមិនសូវល្អ។
និយាយប្រាប់ TNT Spors ខ្សែប្រយុទ្ធ Suarez បានឲ្យដឹងថា គេនឹង Messi បាននិយាយគ្នារាល់ថ្ងៃ។ ពួកគេនិយាយអំពីការប្រកួត និងគ្រួសារ។ Messi បានប្រាប់ Suarez ថា ពេលដែលលេងក្នុងអាកាសធាតុត្រជាក់ គេចាញ់តែម្ដង ជាពិសេសព្រិល។ គេត្រូវតែស៊ាំនឹងអាកាសធាតុនៅបារាំង៕
