ព័ត៌មានអន្តរជាតិ

លោក​ ដូណាល់​ ត្រាំ​ អះអាងថា​ លោកមិនប្រញាប់ក្នុងការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ

វ៉ាស៊ីនតោន៖​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកមិនមាន «ការប្រញាប់ប្រញាល់» ដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែល​ ជាមួយអ៊ីរ៉ង់រយៈពេលជាច្រើនសប្តាហ៍នោះទេ ខណៈដែលការចរចាត្រូវបានជាប់គាំង ខណៈពេលដែលរំពឹងថាពលរដ្ឋអាមេរិកនឹងចំណាយប្រាក់កាន់តែច្រើនលើប្រេងសាំងមួយរយៈខ្លីបន្ដទៀត។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា «ខ្ញុំមិនចង់ប្រញាប់ប្រញាល់ដោយខ្លួនឯងនោះទេ» ដោយបន្ថែមថាពលរដ្ឋអាមេរិក​ នឹងរំពឹងថា​ នឹងចំណាយប្រាក់កាន់តែច្រើនសម្រាប់តម្លៃប្រេងខ្ពស់ ជាមួយនឹងលទ្ធផលដែលអ៊ីរ៉ង់គ្មានអាវុធនុយក្លេអ៊ែរ។

លោក ត្រាំ បានសរសេរនៅលើបណ្ដាញ​ Truth Social របស់លោកថា “ខ្ញុំប្រហែលជាមនុស្សដែលមានសម្ពាធតិចបំផុត​ ដែលមិនធ្លាប់មានពីមុនមក។ ខ្ញុំមានពេលវេលាច្រេីននៅក្នុងពិភពលោក ប៉ុន្តែអ៊ីរ៉ង់មិនមាននោះទេ​ សំឡេងនាឡិកាកំពុងរោទ៍!ហេីយ”

លោកបានទទូចថា កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយអ៊ីរ៉ង់​ នឹងត្រូវធ្វើឡើងដោយផ្អែកលើលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក និងពេលវេលារបស់លោក។ លោកបានសរសេរថា «កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងលុះត្រាតែវាសមស្រប និងល្អសម្រាប់សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តរបស់យើង ព្រមទាំងពិភពលោកទាំងមូល»។

លោក​ ត្រាំ បាន្យដឹងកាលពីថ្ងៃពុធថា «គ្មានពេលវេលាកំណត់» សម្រាប់បញ្ចប់សង្គ្រាម និង «គ្មានសម្ពាធពេលវេលា» លើបទឈប់បាញ់ដែលលោកបានពង្រីកកាលពីថ្ងៃអង្គារ ឬការចរចា​ ដែលជាប់គាំងនោះទេ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top