ព័ត៌មានអន្តរជាតិ

បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់នឹងត្រូវបន្តរយៈពេល ៣សប្តាហ៍

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា បទឈប់បាញ់រយៈពេល ១០ថ្ងៃបច្ចុប្បន្នរវាងអ៊ីស្រាអែល និងលីបង់​ នឹងត្រូវបន្តរយៈពេលបីសប្តាហ៍ មិនយូរប៉ុន្មានបន្ទាប់ពីប្រទេសទាំងពីរបានធ្វើកិច្ចចរចាកម្រិតឯកអគ្គរដ្ឋទូតលើកទីពីររបស់ពួកគេនៅរសៀលថ្ងៃព្រហស្បតិ៍។

លោក ត្រាំ បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា សហរដ្ឋអាមេរិក​ នឹងធ្វើការជាមួយរដ្ឋាភិបាលលីបង់​ ដើម្បីជួយការពារខ្លួនពីក្រុមហេសបូឡា។

លោក ត្រាំ បានលេីកឡេីងថា លោកបានជួបជាមួយតំណាងអ៊ីស្រាអែល និងលីបង់​ នៅការិយាល័យ Oval រួមជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance រដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល និងលីបង់។ដោយលោក បានអះអាងដោយមិនផ្តល់ព័ត៌មានលម្អិតថា “កិច្ចប្រជុំនេះបានដំណើរការទៅយ៉ាងល្អ!”។

លោកបានបន្ថែមថា “ខ្ញុំទន្ទឹងរង់ចាំនៅពេលអនាគតដ៏ខ្លីខាងមុខនេះ ដើម្បីធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកស្រី បេនចាមីន​ ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីលីបង់ លោក Joseph Aoun”។

លោកបានឧ្យដឹងកាលពីសប្តាហ៍មុនថា លោករំពឹងថា​ នឹងជួបជាមួយលោក ណេតាន់យ៉ាហ៊ូ និងលោក Aoun នៅឯសេតវិមានអាមេរិក «ក្នុងរយៈពេលមួយ ឬពីរសប្តាហ៍ខាងមុខ» ដោយសង្ឃឹមថា​ ភាគីទាំងពីរអាចសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងដោះស្រាយជាមួយក្រុមហេសបូឡា ផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top