ម្ចាស់ផ្ទះមាន់ខ្នាយមាស Spurs ក្រោមការដឹកនាំ របស់លោក Conte ហាក់ដូចជាមានសន្ទុះខ្លាំង ហើយជាពិសេសប្រកួត ចុងក្រោយ កន្លងមកនេះខណៈដែលយប់មិញអាចលត់ក្រុម Norwich ដែលជាភ្ញៀវ ក្នុងលទ្ធផល ដល់ទៅ៣ទល់នឹង០ ។
គ្រប់គ្រងបាល់ ត្រឹមតែ៤០ភាគរយ ក្តីតែ Spurs អាចស៊ុតចេញបានរហូត ទៅដល់១៧ដងនិងចំគោលដៅ ៧ដង ខណៈដែល Norwich ស៊ុតចេញបានត្រឹមតែ ១០ដង និងគ្រប់គ្រងបាល់ បានដល់ទៅ៦០ភាគរយក្តី។
គ្រាប់បាល់ដំបូងកើតឡើង តាំងតែពីនាទីទី១០ ដោយកីឡាករខ្សែប្រយុទ្ធ Moura ហើយបានបន្តការប្រកួត រហូតដល់ចប់តង់ទី១ មុនអាចរកគ្រាប់បាល់ទី២ បាននៅតង់ទី២ ដោយកីឡាករ Sanchez នៅនាទីទី៦៧ និងគ្រាប់បាល់ចុងក្រោយ ដោយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Min Son នៅនាទីទី៧៧៕
បច្ចុប្បន្ន Spurs ឈរនៅលេខរៀងទី៥ មាន២៥ពិន្ទុ តាមពីក្រោយក្រុម លេខ៤ West Ham ដែលមាន២៧ ពិន្ទូនិងធៀបទៅនឹងក្រុមកំពូល តារាងដែលមានរហូត ទៅដល់៣៥ ពិន្ទុគឺក្រុមមេឃខៀវ Man City៕
ប្រែសម្រួល៖ស៊ុនលី